khmer eng
  • ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំវេទិកាថ្នាក់ខេត្តស្តីពី «ការពង្រឹងសមត្ថភាពរបស់ក្រុមប្រឹក្សា​ឃុំ សង្កាត់ និងការផ្ត​ល់​ ​​សេវាសាធារណៈ​នៅមូលដ្ឋាន» ក្រោម​អធិបតីភាពឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំវេទិកាថ្នាក់ខេត្តស្តីពី «ការពង្រឹងសមត្ថភាពរបស់ក្រុមប្រឹក្សា​ឃុំ សង្កាត់ និងការផ្ត​ល់​ ​​សេវាសាធារណៈ​នៅមូលដ្ឋាន» ក្រោម​អធិបតីភាពឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៅសាលប្រជុំសាលា ខេត្តកំពង់ធំ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួងផែនការ មហា​ផ្ទៃ និងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលស្តីទីនៃ​គណៈអភិបាល​​ខេត្ត តំណាងអង្គភាព មន្ទីរ​ជំនាញខេត្ត សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សមាជិក សមាជិកា​​ក្រុមប្រឹក្សា អភិបាលក្រុង ស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន​ ព្រម ទាំងគណៈកម្មការទទួលបន្ទុកកិច្ចការនារី​ និងកុមារ ផងដែរ សរុបចំនួន៣៥៨នាក់។

    វេទិកាថ្នាក់ខេត្តនេះ ត្រូវបានប្រារព្ធធ្វើឡើង ក្រោមការសហការរៀបចំ​ រវាងក្រុមសមាជិកព្រឹទ្ធសភា​ប្រចាំភូមិភាគទី៨ និងរដ្ឋបាលខេត្តកំពង់ធំ។​​

    អង្គវេទិកា ក៏នឹងមានការធ្វើបទបង្ហាញពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា រួមមាន៖
    ទី១-នីតិវិធីកសាងកម្មវិធី៣ឆ្នាំ​រំកិល កម្មវិធីវិនិយោគប្រចាំឆ្នាំ និងការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍។
    ទី២-រំលឹកតួនាទីភារកិច្ចរបស់​ក្រុមប្រឹក្សាឃុំ សង្កាត់។
    ទី៣-ការកសាងផែនការថវិកា និងនីតិវិធីទូទាត់ថវិកា។
    ទី៤-មតិយោបល់​​ របស់ក្រុមប្រឹក្សាឃុំ សង្កាត់អំពីបញ្ហាប្រឈម និងសំណូមពរក្នុងការអភិវឌ្ឍមូលដ្ឋាន និងមតិ បកស្រាយបំភ្លឺរបស់អាជ្ញាធរមូលដ្ឋាន និងតំណាងក្រសួងនានាផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម គិន ណែត នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកកោះអណ្ដែត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ